សកម្មភាពរបស់យើង

យើងបានបើកសាលារៀនមួយដែលជាកន្លែងសម្រាប់យុវជនកម្ពុជានិងវៀតណាមអាចរៀនភាសាជប៉ុនបាន។ ចំណេះដឹងផ្នែកភាសាជប៉ុននឹងជួយឱ្យពួកគេរស់នៅដោយមានស្ថេរភាព។ ម្យ៉ាងទៀត យើងចង់ឱ្យពួកគេក្លាយទៅជាស្ពានសម្រាប់តភ្ជាប់រវាងប្រទេសជប៉ុននិងប្រទេសរបស់គេ។ យើងមានគោលបំណង ចង់ពាំនាំនូវសុភមង្គលនិងសេចក្តីរីករាយមកឱ្យពួកគេទាំងអស់គ្នា ហើយទាំងអស់នោះគឺដើម្បីពួកគេផ្ទាល់។

ផែនការសកម្មភាពរបស់ពួកយើងបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៥។ រហូតមកដល់ពេលនេះ គម្រោងមួយរបស់ពួកយើងគឺទទួលបានផ្លែផ្កាហើយ ដោយក្នុងឆ្នាំ២០១៦ យើងបានបើកសាលារៀនភាសាជប៉ុនដែលមានឈ្មោះថា MANABIYA TSUBASA ក្នុងប្រទេសវៀតណាម។ យើងជឿជាក់ថា សិស្សប្រាកដជាយកចិត្តទុកដាក់រៀនសូត្រ។ យើងលើកទឹកចិត្តពួកគាត់ឱ្យក្លាយទៅជាធនធានមនុស្ស ដោយបង្រៀនពួកគេពីវប្បធម៌និងទំនៀមទំលាប់ជប៉ុន។

ដោយការរៀនភាសាជប៉ុន យុវជននៅក្នុងប្រទេសវៀតណាមនិងប្រទេសកម្ពុជាមានឱកាសកាន់តែច្រើនដើម្បីឈានទៅរកគោលដៅដែលខ្លួនពេញចិត្ត ទៅតាមបរិបទនៃប្រទេសនិងវប្បធម៌របស់ខ្លួន។ យើងរំពឹងថា ពួកគាត់នឹងក្លាយទៅជាមនុស្សដែលចេះត្រិះរិះពិចារណានិងមានការយល់ដឹងខ្ពស់តាមរយៈចំណេះដឹងទូលំទូលាយរបស់ពួកគេ។

តាមរយៈការសិក្សាភាសាជប៉ុន ពួកគេអាចនឹងចំណាប់អារម្មណ៍លើប្រទេសជប៉ុន។ នាពេលអនាគត ពួកគេប្រហែលជាអាចស្វែងរកការងារដែលទាក់ទិនភាសាជប៉ុនបាន។ ដូចគ្នាផងដែរ ពួកគេក៏អាចទាញជាប្រយោជន៌ពីអ្វីដែលបានរៀនសូត្រជូនប្រទេសរបស់ពួកគេផង ក៏ថាបាន។ ពួកយើងចង់ផ្ដល់ឱ្យពួកគេនូវឱកាសដើម្បីរស់ក្នុងជីវភាពឋិតថេរមួយ។

តាមរយៈ MANABIYA TSUBASA មានសិស្សបីនាក់ហើយបានបញ្ចប់ការសិក្សាភាសាជប៉ុន ហើយសព្វថ្ងៃនេះកំពុងបង្រៀនភាសាជប៉ុន នៅ NPO។ MANABIYA TSUBASA គឺជាកន្លែងសម្រាប់ឱ្យពួកគេអាចឈរដោយជើងទាំងពីររបស់ពួកគេផ្ទាល់។

ពួកយើងបានសន្យាជាមួយម្ចាស់ជំនួយថា បន្ទាប់ពីបញ្ចប់ការសិក្សាភាសាជប៉ុន ពួកយើងនឹងប្រឹងប្រែងជួយរកការងារពាក់ព័ន្ធជូន ដូចជាតាមរយៈឯកជននិងក្រុមហ៊ុនផ្សេងៗដែលព្រមទទួលយកសិស្សរបស់ពួកយើង។ សាលារៀនរបស់ពួកយើង គឺបានទទួលជំនួយពីការបរិច្ចាគរបស់ម្ចាស់ជំនួយនានា។

 

គោលបំណង

ទាំងសិស្សទាំងគ្រូគឺត្រូវរៀនទាំងអស់គ្នា! នៅក្នុងសាលា MANABIYA TSUBASA មនុស្សវ័យក្មេងអាចឈោងចាប់ឱកាសដ៏អស្ចារ្យដោយការខិតខំស្វះស្វែងរបស់ពួកគេផ្ទាល់។

នៅក្នុងបន្ទប់រៀនរបស់សាលា MANABIYA TSUBASA មានបាវចនា ‹‹ សិក្សានិងគិតសម្រាប់ខ្លួនឯង! ›› ដែលព្យួរនៅលើជញ្ចាំង។ បាវចនា ‹‹ សិក្សានិងគិតសម្រាប់ខ្លួនឯង! ›› គឺជាគោលការណ៍មួយនៃគោលនយោបាយរបស់ NPO។

តាមពិតទៅ គ្រូបង្រៀនរបស់យើង គឺទើបតែចាប់ផ្ដើមរៀនភាសាជប៉ុនដែរ។ វាអាចកំណត់បានថា ពួកគេមានសមត្ថភាពពិសេសផ្នែកភាសាជប៉ុន។ យើងគ្រាន់តែអាចនិយាយបានថា គ្រូទាំងនោះកើតមុន ហើយបានរៀនភាសាជប៉ុនមុនសិស្សានុសិស្សតែប៉ុណ្ណោះ។

ដំបូងមានយុវជនមួយចំនួនបានធ្វើដំណើរទស្សនៈកិច្ចនៅឯប្រទេសជប៉ុន ហើយក៏ចាប់ផ្តើមមានចំណាប់អារម្មណ៍ទៅលើការរៀនភាសាជប៉ុន។ បន្ទាប់មកទៀតគេក៏សម្រេចចិត្តរៀនភាសាជប៉ុនឱ្យកាន់តែស៊ីជម្រៅ ក្រោយមកទៀតក៏ក្លាយទៅជាគ្រូបង្រៀន។ យុវជនដែលមានចិត្តមោះមុតក្នុងការរៀនសូត្រ នឹងក្លាយទៅជាគ្រូបង្រៀនភាសាជប៉ុន។ គ្រូបង្រៀនគ្រាន់តែមានអាយុច្រើនជាងសិស្សបន្តិចតែប៉ុណ្ណោះ ដូច្នោះហើយសាលារៀននេះមិនមែនជាកន្លែងដើម្បីបង្រៀនសិស្សតែមួយមុខទេ ថែមទាំងជាកន្លែងដែលគ្រូបង្រៀនអាចរៀនបន្ថែមបានទៀតផង។ ពោលគឺសិស្សនិងគ្រូអាចរៀនដើម្បីពង្រឹងចំណេះដឹងទាំងអស់គ្នា។

នៅក្នុងការបង្រៀន យើងដាក់បញ្ចូលនូវការកំសាន្តផងនិងបង្រៀនអំពីទំនៀមទំលាប់របស់ជប៉ុនផង។ យើងក៏បានបញ្ចូលនូវរឿងកំប្លែងនិងល្បែងកំសាន្តនានាដើម្បីបង្រៀនដល់ពួកគេ។ យើងបង្ហាញផ្ទាល់អំពីការបង្រៀនទៅដល់គ្រូទាំងឡាយខណៈពេលដែលគាត់កំពុងតែបង្រៀន។ យើងសង្ឃឹមថា លោកគ្រូអ្នកគ្រូទាំងអស់នឹងបំពេញបំណងសិស្សដែលយកចិត្តទុកដាក់រៀនសូត្ររៀងៗខ្លួន។ ហើយយើងក៏រំពឹងទៀតដែរថា ទាំងសិស្សនិងគ្រូបង្រៀននឹងមានការរីកចម្រើននិងមានភាពចាស់ទុំក្រោយពីបានដឹងអំពីល្បែងកំសាន្តនិងទំនៀមទំលាប់របស់ជប៉ុន។

នាពេលអនាគតយើងសង្ឃឹមថា សិស្សនឹងមានការចាប់អារម្មណ៍ទៅលើប្រទេសជប៉ុន ក៏ដូចជាចង់ទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។ លើសពីនេះទៅទៀត យើងសប្បាយចិត្តពេលដែលមានសិស្សនិយាយទៅកាន់គ្រូរបស់គេថា ‹‹ ខ្ញុំចង់ក្លាយជាគ្រូបង្រៀនភាសាជប៉ុនដូចជាលោកគ្រូអ្នកគ្រូរបស់ពួកគេដែរ ››។”

– គោលដៅយូរអង្វែង -
គោលដៅគឺ ជួយជ្រុំជ្រែងក្នុងការបង្រៀនភាសាជប៉ុននិងស្វែងរកការងារសម្រាប់យុវជនទៅតាមតម្រូវការ។

សាលារៀន MANABIYA TSUBASA គឺជាកន្លែងសម្រាប់បណ្ដុះបណ្ដាលក្មេងៗ។ ដោយសារភាពក្រីក្រ មនុស្សវ័យក្មេងជាច្រើនបានបោះបង់ការសិក្សាដែលធ្វើឱ្យពួកគេសម្រេចចិត្តបោះបង់ក្តីសង្ឃឹមនិងក្តីស្រមៃ។ តែទោះបីជាមានឳពុកម្តាយខិតខំធ្វើការដើម្បីឱ្យពួកគេបានបន្តការសិក្សានៅមហាវិទ្យាល័យក៏ដោយ ក៏មិនប្រាកដថាពួកគេអាចមានការងារធ្វើនោះដែរ ក្រោយពីបញ្ចប់ការសិក្សានោះ។ ពួកគេមានការអស់សង្ឃឹមជាខ្លាំងដែលមិនអាចសម្រេចបានតាមបំណងឪពុកម្តាយរបស់ពួកគេបាន។ ប្រាកដណាស់ យើងបានជួបយុវជនជាច្រើនដែលរងការឈឺចាប់ដោយសារគ្មានការងារធ្វើ។

ក្នុងពេលដំណាលគ្នានេះដែរ យើងបានធ្វើគម្រោងមួយគឺ គម្រោងបង្កើតឱកាសការងារ “Finding Work Project”។ គោលបំណងនៃគម្រោងនេះគឺដើម្បីឱ្យយុវជនអាចមានឱកាសក្នុងការឈានទៅរកជីវិតរស់នៅមួយល្អប្រសើរ ជីវភាពធូរធារ និងមានការត្រិះរិះពិចារណាត្រឹមត្រូវ។

យើងជួយដល់ពួកគេឱ្យមានឱកាសបានរៀនភាសាជប៉ុន ដើម្បីជាដើមទុនឱ្យពួកគេអាចមានការងារធ្វើ។ បច្ចប្បន្ននេះ មិនថាក្នុងប្រទេសកម្ពុជាឬវៀតណាមឡើយ គឺមានឱកាសតិចតួចណាស់សម្រាប់ស្រ្តី។ នេះក៏ជាបញ្ហាមួយដ៏សែនពិបាកសម្រាប់សាលារៀនដែរក្នុងការស្វែងរកការងារសមរម្យមួយសម្រាប់ស្រ្តី។

គោលដៅ និងវិសាលភាពនៃសកម្មភាព

សាលារៀនភាសាជប៉ុនរបស់យើងចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០១៦ មកដោយមានទីតាំងស្ថិតនៅជាយក្រុងហ្វាងរ៉ាង (នៅភាគកណ្ដាលនៃវៀតណាមខាងត្បូង)។ វៀតណាមជាប្រទេសដែលមានជនជាតិចំរុះជាតិសាស្ត្រ ក្នុងនោះជនជាតិដើមភាគតិចមានរហូតដល់ ៥៣ ក្រុម។

ជនជាតិកាញ់ជាជនជាតិដែលមានចំនួនច្រើនជាងគេបង្អស់ គឺមានរហូតដល់ទៅ ៨០% នៃប្រជាជនសរុប ហើយពួកគេជាអំបូរដើមកំណើតចិន។ ប្រមាណជុំវិញទីក្រុងហ្វាងរ៉ាងវិញ មានក្រុមជនជាតិដើមភាគតិចដែរ នោះគឺជនជាតិចាម។ ជនជាតិចាមមានរបៀបរបបផ្ទាល់ខ្លួនដូចជាពិធីបុណ្យផ្សេងៗ តម្បាញ ប្រពៃណី ភាសា ...។ល។ បុរាណស្ថាន មីសឺង គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ចាម។ នៅទីនោះមានរបស់ជាច្រើនដែលមានលក្ខណៈរួមជាមួយប្រាសាទអង្គរវត្តរបស់កម្ពុជាដែរ គឺទទួលឥទ្ធិពលពីវប្បធម៌ហិណ្ឌូ។

​សាលាភាសាជប៉ុន TSUBASA

យើងសម្រេចចិត្តបើកសាលានៅវៀតណាមឬកម្ពុជា នោះក៏ដោយសារតែពួកគេមិនសូវទទួលបានឱកាសសិក្សាពីប្រទេសផ្សេងៗជុំវិញពិភពលោក។ គម្រោងរបស់យើង គឺកើតឡើយដោយសារតែឧបនិស្ស័យ។ ពួកយើងបង្កើតទំនាក់ទំនងជាមួយសហគមន៍នៅវៀតណាមនិងកម្ពុជា។ មុនយើងបង្កើតជាអង្គការ យើងបានចូលរួមជាមួយសហគមន៍ជនជាតិចាមដែលភាគច្រើននៃពួកគេ គឺមកពីតំបន់ហ្វាងរ៉ាង។ នោះហើយជាមូលហេតុដែលហ្វាងរ៉ាងត្រូវជ្រើសរើសជាកន្លែងបើកសាលាមុនគេបង្អស់។

នៅវៀតណាម ហាណូយនិងហូជីមិញ គឺជារដ្ឋធានី។ ចំណាយនៅតាមរដ្ឋធានីគឺមានតម្លៃថ្លៃជាងតាមតំបន់ជនបទ។ មជ្ឈមណ្ឌលពាណិជ្ជកម្ម គ្រឹះស្ថានអប់រំនានា ស្ថិតនៅតាមទីក្រុងធំៗ។ ការធ្វើដំណើរហ្វាងរ៉ាងទៅទីក្រុងធំៗមានការលំបាកនិងចំណាយពេលច្រើន។ ដំបូង ត្រូវជិះយន្តហោះ ១ ម៉ោងពីក្រុងហូជីមិញទៅក្រុងញ៉ាចាង ហើយត្រូវជិះឡានប្រហែល២ ម៉ោងទៀតទើបទៅដល់សហ-គមន៍។ នៅក្រុងហ្វាងរ៉ាង ប្រជាជនភាគច្រើនជាជនជាតិកាញ់។ ហើយជនជាតិចាមរស់នៅក្នុងភូមិជុំវិញនោះក្នុងបរិស្ថានមិនសូវមានអនាម័យទេ។

 

 

ដំបូងឡើយ យើងបើកសាលាមួយនៅក្នុងភូមិ ហ្វឹកយិន ប៉ុន្តែដីនៅទីនោះមិនសូវមានជីជាតិទេ ហើយស្ថានភាពសេដ្ឋកិច្ចអ្នកភូមិក៏មិនសូវជាបានគ្រាន់បើដែរ។ យើងបានដឹងថា ក្មេងៗបានបោះបង់សាលាដើម្បីជួយការងារផ្ទះរហូតដល់សព្វថ្ងៃនេះ។

យោងតាមរបាយការណ៍របស់អង្គការ UNESCO ២០១២ បានឱ្យដឹងថា យុវជន ២៤.៥% បានទៅរៀននៅសាកលវិទ្យាល័យនៅប្រទេសវៀតណាម។ តែមានប្រហែលជា ១០% ប៉ុណ្ណោះដែលអាចរកការងារបានតាមជំនាញដែលពួកគេបានរៀន។

បើទោះជាក្រោយពីបានបញ្ចប់ការសិក្សាក៏ដោយ ពួកគេពិបាករកបានការងារធ្វើភ្លាមៗណាស់។ ស្ថានភាពដូចគ្នា គឺកាន់តែយ៉ាប់ទៅទៀតចំពោះជនជាតិចាមដែលកំពុងស្វែងរកការងារធ្វើ កុំថាឡើយរៀនចប់ពីមហាវិទ្យាល័យ។ ទោះបីជាពួកគេបានបញ្ចប់ការសិក្សាហើយក៏ដោយ តែពួកគេត្រូវតែត្រឡប់ទៅស្រុកកំណើតវិញ ទៅជួករកស៊ីក្នុងគ្រួសារ ដូចជាធ្វើស្រែចំការជាដើម។ ក្នុងបរិយាកាសបែបនោះ បើពួកគេបានរៀនភាសាជប៉ុន នោះពួកគេប្រហែលជាអាចមានឱកាសច្រើនជាងនេះ។

ជនជាតិចាមមានរស់នៅទាំងក្នុងវៀតណាមនិងកម្ពុជា។ កាលដែលរាជាណាចក្រចាម្ប៉ារុងរឿង សហគមន៍ចាមរីកដុះដាលយ៉ាងច្រើន។ ពួកគេចល័តមួយកន្លែងទៅមួយកន្លែងដោយសេរី ពីព្រោះកាលនោះមិនមានព្រំប្រទល់ឡើយ។ តែក្រោយមក ពួកទទួលរងនូវការលុកលុយ ពួកគេខ្លះក៏ភៀសខ្លួនចូលទៅប្រទេសកម្ពុជា។

មិនត្រឹមតែប្រជាជននៅ វៀតណាមនិងកម្ពុជា នោះឡើយដែលចាប់អារម្មណ៍លើប្រទេសជប៉ុន នៅតាមបណ្ដាប្រទេសផ្សេងៗលើលោកក៏មានដែរ។ ការស្វែងយល់ពីវប្បធម៍អ្នកដទៃតាំងពីក្មេងវ័យនឹងអាចជួយឱ្យមនុស្សយើងមានលក្ខណៈចាស់ទុំនិងរីកចម្រើនរុងរឿង។

សេចក្ដីសោមនស្សគឺធំធេងជាងពាក្យដែលថ្លែង
~ អ្វីៗគ្រប់យ៉ាងនឹងចាប់ផ្ដើមនៅទីនេះ! ~

Destiny
Destiny is such a mysterious thing.

Boss:Hello, Ueda!
Vinh:My name’s Vinh.

Boss:I ask you to be his instructor.
- I become to an instructor of a trainee from Vietnam. -

Ueda:That is like this.
Vinh:Yes, I understood.

Ueda:Vinh, Let’s go home now.
- Vietnamese seem diligent, he also can speak Japanese. -
Vinh:Excuse me, may I have your help?

Vinh:What is this?
Ueda:That is…
- He seems to try his best in study. -

- One time -
Vinh:Mr Ueda,… The fact is…
Ueda:Uhm

Vinh:TIn reality, My village in Vietnam is…
Now, Vietnam is…
And, then…
…is that.

- After listening the enthusiastic feeling of Vinh, Mr Ueda decided to establish the Japanese school in Vinh’s village. -
- And the trainee now is Mr Vinh, the director of company MYV Sekkei -

តើអ្នកនឹងចូលរួមជាមួយពួកយើងដែរឬទេ?
ពួកយើងកំពុងស្វែករកសមាជិកនិងអ្នកស្ម័គ្រចិត្ត។

យើងត្រូវការតែម្យ៉ាងទេពីអ្នកដែលមានបំណងចង់ចូលរួម គឺគុណវឌ្ឍិ ... លទ្ធភាពនិយាយភាសាជប៉ុន។ យើងមិនមែនជាអ្នកជំនាញខាងអប់រំទេ បច្ចុប្បន្ននេះយើងមានអារម្មណ៍ថា សកម្មភាពរបស់យើងហាក់នៅមិនទាន់ពេញលេញនៅឡើយផង។

នៅពេលដែលឃើញភាពស្មោះត្រង់និងការយកចិត្តទុកដាក់ពីសំណាក់ពលរដ្ឋវៀតណាមនិងកម្ពុជា យើងមានសមាជិកកាន់តែច្រើនឡើងក្នុងកិច្ចសហប្រតិបត្តការនេះ។

ស្ពានឆ្លងព្រំដែនជាតិអាចនឹងត្រូវកសាងឡើងរវាងប្រជាជននិងសមភាគីរបស់ពួកគេនៅក្នុងប្រទេសជប៉ុន បើទោះជាពួកគេមិនចេះនិយាយភាសាអង់គ្លេស ឬភាសាដទៃក្រៅពីភាសាកំណើតរបស់គេក៏ដោយ។ មនុស្សវ័យក្មេងចង់រៀនភាសាជប៉ុនដែលជាភាសាកំណើតរបស់យើង ដូចនេះយើងអាចនិយាយទាក់ទងជាមួយពួកគេបាន។

បើអ្នកចាប់អារម្មណ៍សកម្មភាពរបស់ពួកយើង សូមចូលរួមជាមួយយើង!

イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ
イメージ